ចាប់ខ្លួន បន្ទាប់ពី​គំ.រា.ម​សង្សារ​ឱ្យ​ថ​.ត​ស្រា.​ត.​ឱ្យ​ខ្លួន​មើល​ម្តង​​​ទៀត

 


ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់បាន​​មើលរូបរាងកាយ​នាងតាមទូរស័ព្ទ​​ម្តង​ហើយ​ ក៏​មិន​អស់​​ចិត្ត​បាន​​គំរាម​ឱ្យនាង​​ថតផ្ញើ​ឱ្យ​មក​មើល​ម្តងទៀត ត្រូវ​អស់​ល័​ក្ខ​ជាប់អន្ទាក់​របស់​សមត្ថកិច្ច​នៅឯ​រាជធានី​ភ្នំពេញ ​ហើយ​ត្រូវ​បញ្ជូន​មក​សមត្ថកិច្ច​នៅ​ខេត្តបន្ទាយមានជ័យ​វិញ​ ហេតុការណ៍​កើតឡើង​កាលពី​ថ្ងៃ​ទី​២៨ មីនា ឆ្នាំ​២០២៣ ។ 

លោក​ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នី​រ័​ត្ន អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​បាន​ប្រាប់​ថា ជន​សង្ស័យ​​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ នៅ ចិន្តា អាយុ​៣១​ឆ្នាំ រស់នៅ​ម្តុំ​ព្រែក​អញ្ចាញ ស្ថិត​ក្នុងភូមិ​ចំបក​មាស ឃុំ​ចំបក់​ចាស់ ស្រុក​មុខកំពូល ខេត្តកណ្តាល ។

លោក​បាន​បញ្ជាក់​​ថា ក្រោយ​ទទួល​ពាក្យបណ្តឹង​ពី​នារី​រង​គ្រោះ​មាន​អាយុ​១៦​ឆ្នាំ​ម្នាក់ បាន​ប្តឹង​ម្ចាស់​គណនី​អាក់​ខោ​ន​ហ្វេ​ស​បុក ឈ្មោះ «Hea Da» បាន​ស្គាល់គ្នា​ជាមួយ​ស្ត្រី​រង​គ្រោះ​នៅ​អំឡុង​ឆ្នាំ​២០២០ បាន​ឆាត​លួងលោម​ស្រលាញ់​នាងរហូត​ក្លាយ​​ជា​សង្សារនឹងគ្នា ហើយ​ឱ្យនាង​​ថត​វី​ដេ​អូ​អា.ស.អា.ភា.ស ឬ​រូប​អាក្រាត​កាយ​ឱ្យ​រូបគេ​មើល ។ 

លុះដល់​ថ្ងៃ​ទី​២០ មីនា ឆ្នាំ​២០២៣ បានឱ្យ​នាង​ថតរូប​អា.ក្រា.ត​កាយ​ឱ្យ​មើល​ម្តងទៀត ហើយបើ​មិន​ថត​ទេ រូប​គេនឹងយក​រូប​អាក្រាត​ចាស់​​មក​​បង្ហោះ​ឱ្យ​គេ​ឃើញ​ជា​សាធារណៈ​ហើយ ។  

លោក​ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នី​រ័​ត្ន បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ទទួល​ពាក្យបណ្តឹង​ពី​ឪពុក​ម្តាយ និង​ជា​សាច់ញាតិ​របស់​នារី​រង​គ្រោះ និង​មានការ​ចង្អុលបង្ហាញ​ពី​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ​, ឯកឧត្តម ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​បាន​​ដឹកនាំ​កម្លាំង​ជំនាញ​បើក​ការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ម្ចាស់គណនី​ហ្វេ​ស​បុក​ឈ្មោះ «Hea Da »​មាន​ឈ្មោះ នៅ ចិន្តា នៅ​ភូមិ​ចំបក​មាស ឃុំ​ចំបក់​ចាស់ ស្រុក​មុខកំពូល ខេត្តកណ្តាល ។

ក្រោយ​នាំ​យក​សាកសួរ​ហើយ​បាន​បញ្ជូន​ជនសង្ស័យ​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយ​មាន​ជ័យ​នៅ​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២៣​ដើម្បី​រៀបចំ​នីតិវិធី​អនុវត្តន៍​តាម​ច្បាប់​បន្ត ។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​លើ​កាសែត​កោះសន្តិភាព៕




 

 

 

Theme images by Radius Images. Powered by Blogger.