ប្តី ទុកកន្លែងលក់ទាអាំងចោល បែរជា ចូល ខារ៉ាអូខេ លុះប្រពន្ធតេស្តីឱ្យ ផ្ទុះកំហឹងផ្អើល ប៉ុស្តិ៍ នគរ បាលស្ទឹងមានជ័យ

 


រាជធានីភ្នំពេញ ៖ បុរស​ជា​ប្តី​ជា​អ្នកលក់​ទា​អាំង ត្រី​ដុត បែរជា​​ទៅ​ផឹកស៊ី​ចូល​ខារ៉ាអូខេជាមិត្តភក្តិ​ រួច​ទុក​កន្លែង​ចោល មិន​នៅ​លក់ដូរ ខឹង​ប្រពន្ធ​ទូរស័ព្ទ​ស្តីបន្ទោស​ លុះ​ពេល​ត្រឡប់​មក​វិញ​បាន​វា.យ​សម្ភារៈ​លក់ដូរ​ និង​​យកធ្យូងគប់ត្រូវ​មុខ​​ប្រពន្ធ​ បណ្តាល​ឱ្យ​​​រយះមុខរបួសហូរឈា.ម បង្ក​ការ​ភ្ញាក់​ផ្អើលដល់​​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​សួរនាំ ​កាលពី​​វេលា​ម៉ោង​១២​និង​៥​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែ​មិ​នា ឆ្នាំ​២០២៣ នៅចំណុច​​កន្លែង​លក់​ទា​អាំង ​ជិត​ច្រកចូល​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​ទី​១ ផ្លូវ​២១៧ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ ។
តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ បុរស​ជា​ប្តី​បាន​អូស​រទេះ​មក​លក់​ទា​អាំង ត្រី​ដុត ​និង​បាយ​ដូច​សព្វដង ខណៈ​ពេល​លក់​សុខ​ៗ បុរស​ជា​ប្តី​បាន​ទៅ​ផឹកស៊ី ចូល​ខារ៉ាអូខេ​ជាមួយ​មិត្ត​ភក្តិ​បាត់ ដោយ​ទុក​កន្លែង​លក់​ដូរ​​ចោល ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​មក​ទៀត​ ស្ត្រី​ជា​ប្រពន្ធ​ដឹង​រឿង បាន​ទូរ​សព្ទ័​ពី​ផ្ទះ​ទៅ​បុរស​ជា​ប្តី​សួរនាំ​ និង​ស្តីអោយ​រឿង​ទុក​កន្លែង​លក់​ដូរ​ចោល ហើយ​ទៅ​ផឹកស៊ី​ចូល​ខារ៉ាអូខេ​បាត់ ទើប​ស្ត្រី​ជា​ប្រពន្ធ​ក៏បាន​ជិះ​ម៉ូតូ​មក​កន្លែង​លក់ ក៏អត់​ឃើញ​បុរស​ជា​ប្តី​មក​កន្លែង​លក់​វិញទៀត ។

តាម​ប្រភព​ដដែល​​បាន​បន្ត​ទៀត​ថា លុះ​មួយសន្ទុះ​ក្រោយមក​ ក៏ស្រាប់តែ​បុរស​ជា​ប្តី​បាន​ជិះ​ម៉ូតូ​មក​ដល់ ក៍​ស្រាប់តែ​​បញ្ចេញ​​អាកា​រៈ​ខឹងសម្បារ ស្រែក​រករឿង​គ្នា​ជាមួយ​នឹង​ស្ត្រី​ជា​ប្រពន្ធ រហូត​ឈាន​ដល់​ការ​ប្រើប្រាស់​ហិ​ង្សា​វា.យ​បំផ្លាញ របស់របរ​កន្លែង​លក់ដូរ​ធ្វើ​ឱ្យ​​ខ្ទាត​បាយ ខ្ទាត​ទា​អាំង ​និង​ត្រី​ដុត ជ្រុះ​រប៉ាត់រប៉ាយ​ពាសពេញ​កន្លែង​កើតហេតុ និង​បាន​យក​ធ្យូង​គ.ប់​ត្រូវ​មុខ​ស្ត្រី​ជា​ប្រពន្ធ បណ្តាល​ឱ្យ​​រយះ​ហូរ​ឈា.ម ហើយ​បុរស​ជា​ប្តី​បាន​រត់គេច ចូល​ទៅ​ក្នុងភូមិ​ប្រហែល​២០០​ម៉ែ​ត្រក៍​ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​និង​កម្លាំង​ប្រជា​ការពារ​ដេញចាប់​បាន​យក​ទៅ​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​ទី​១​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​ដើម្បី ធ្វើការ​សាកសួរ​ផង​ដែរ​។

ដោយឡែក​ ស្ត្រី​ជា​ប្រពន្ធ​វិញ ត្រូវ​បាន​សាច់ញាតិ​ដឹក​យក​ទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ ​រួច​ចាំ​មក​ធ្វើការ​ដោះស្រាយ​គ្នា​ជាមួយ​នឹង​បុរស​ជា​ប្តី​នៅ​ពេល​ក្រោយ​ជា​បន្ត​ទៀត​ផង​ដែរ ៕








 

 

Theme images by Radius Images. Powered by Blogger.