លោកបណ្ឌិត ព្រាប នូរ៉ា ប្រគល់អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ជូនជនពិការ នៅរាជធានីភ្នំពេញ


ភ្នំពេញ ៖ ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នេះ លោកបណ្ឌិត ព្រាប នូរ៉ា ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ រាជធានីភ្នំពេញ និងក្រុមការងារ បាននាំយកអំណោយរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនបងប្អូនជនពិការ ចំនួន ៥គ្រួសារ នៅព្រៃពង្រ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ។

អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ដែលលោកបណ្ឌិត ព្រាប នូរ៉ា និងក្រុមការងារ ប្រគល់ជូនបងប្អូនជនពិការទាំង ៥គ្រួសារ នាឱកាសនោះ ក្នុង ១គ្រួសារៗទទួលបាន ៖ ថវិកា ចំនួន ១០ម៉ឺនរៀល អង្ករ ចំនួន ៥០គីឡូក្រាម មី ចំនួន ១កេស ទឹកស៊ីអ៉ីវ ចំនួន ១យួរ ទឹកត្រី ចំនួន ១យួរ ត្រីខកំប៉ុង ចំនួន ១យួរ អំបិល ចំនួន ១គីឡូក្រាម ប៊ីចេង១គ្រួសារ ០,៥គីឡូក្រាម ប្រេងឆា ចំនួន ១ដប និងទឹកបរិសុទ្ធ ចំនួន ១កេស៕










Theme images by Radius Images. Powered by Blogger.