នាយឧត្តមសេនីយ៍ ខេង សុមេធ ក្រើនរំលឹកដល់សិក្ខាកាម ត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងបទបញ្ជា ឲ្យស័ក្តិសមជាកងកម្លាំងឯកភាព

 


ព្រះវិហារ ៖ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាជំនួយការដឹកនាំការងារព្រំដែនរួម ទទួលទិសភូមិភាគ៣ ភូមិភាគ៤ និងភូមិភាគ៥ បានជំរុញដល់គណៈគ្រប់គ្រងវគ្គ គ្រូបង្វឹក និងសិក្ខាកាមទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវវិន័យ បទបញ្ជា សេចក្តីណែនាំនានារបស់សាលាហ្វឹកហ្វឺន ត្រូវមានឥរិយាបថល្អ និងសេចក្តីថ្លៃថ្នូ ឲ្យស័ក្តិសមជាកងកម្លាំងឯកភាព។ ការថ្លែងបែបនេះរបស់នាយឧត្តមសេនីយ៍ ខេង សុមេធ ធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីពិធីបើកវគ្គហ្វឹកហ្វឺនជំនាញយុទ្ធវិធីប្រតិបត្តិការ និងសង្គ្រោះបឋម នៅសាលាហ្វឹកហ្វឺនជំនាញនគរបាលការពារព្រំដែន ភូមិភាគ៤ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ។

សូមបញ្ជាក់ថា វគ្គហ្វឹកហ្វឺននេះ មានការអញ្ជើញចូលរួមពីប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន លោកឧត្តមសេនីយ៍ឯក លៀង ភារម្យ ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន លោកឧត្តមសេនីយ៍ឯក វូ ហាក់ ប្រធាន-អនុប្រធាននាកយកដ្ឋាននគរបាលជំនាញទាំង៣ មេបញ្ជាការរងប្រចាំអចិន្ត្រៃយ៍នគរបាលជាតិប្រចាំភូមិភាគ៥ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ ហ៊ូ សុទ្ធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងនគរបាលខេត្តជាប់ព្រំដែន មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក-ព្រំដែនទឹក គណៈគ្រប់វគ្គ គ្រូបង្វឹក និងសិក្ខាកាមសរុប ចំនួន ៤០៥នាក់។













Theme images by Radius Images. Powered by Blogger.