លោក សៅ នៅ ប្រគល់អំណោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ជូនពលរដ្ឋ ៦គ្រួសារ នៅក្រុងប៉ោយប៉ែត


បន្ទាយមានជ័យ ៖ រសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ លោក សៅ នៅ អនុប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តបន្ទាយមានជ័យ និងព្រះតេជគុណ ណយ ណេត ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ក្រុងប៉ោយប៉ែត ជាតំណាងលោក សៅ សំរិត ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តបន្ទាយមានជ័យ និងក្រុមការងារ បាននាំយកអំណោយរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនពលរដ្ឋជួបការលំបាកផ្នែកជីវភាព ចំនួន ៦គ្រួសារ រស់នៅភូមិព្រៃគុប សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត។

អំណោយរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ដែលលោក សៅ នៅ និងក្រុមការងារ បានប្រគល់ប្រជាពលរដ្ឋទាំង ៦គ្រួសារ នាឱកាសនោះ ក្នុង ១គ្រួសារៗទទួលបាន ៖ អង្ករ ចំនួន ៥០គក មី ចំនួន ១ កេស ត្រីខកំប៉ុង ចំនួន ១យួរ ទឹកត្រី ចំនួន ១យួរ ទឹកស៊ីអុីវ ចំនួន ១យួរ ស្ករស ចំនួន ១គីឡូក្រាម ប្រេងឆា ចំនួន ១ដប ទឹកបរិសុទ្ធ ចំនួន ១យួរ និងថវិកា ចំនួន ៥ម៉ឺនរៀល៕






Theme images by Radius Images. Powered by Blogger.